បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប West Ham United ត្រូវបានគេរាយការណ៍ថា បានបង្ហាញចំណាប់អារម្មណ៍លើអតីតខ្សែបម្រើ Manchester United និងជាគ្រូបង្វឹកបច្ចុប្បន្នរបស់ Middlesbrough លោក Michael Carrick ខណៈដែលពួកគេចង់ឱ្យអ្នកចាត់ការសញ្ជាតិអង់គ្លេសជំនួសតំណែង Julen Lopetegui ។
បុរសសញ្ជាតិអេស្ប៉ាញដែលបានចូលរួមជាមួយក្រុមញញួរធំ នៅរដូវក្តៅនេះ បានបរាជ័យក្នុងការដឹកនាំនៅក្នុងក្លឹប ខណៈដែលបច្ចុប្បន្នពួកគេកំពុងតស៊ូនៅចំណាត់ថ្នាក់ទី១៤ នៅលើតារាងលីក។ ការចាញ់ក្រុម Wolves ក្នុងការប្រកួត Premier League លើកក្រោយរបស់ពួកគេអាចនឹងធ្វើអោយអតីតគ្រូបង្វឹក Real Madrid ត្រូវបណ្តេញចេញពីក្លឹប៕