បរទេស៖ ព័ត៌មានលម្អិតបន្ថែមត្រូវបានចេញផ្សាយបន្ទាប់ពីក្លិប West Ham United បានបញ្ជាក់ថាកីឡាករ Michail Antonio ស្ថិតក្នុងស្ថានភាពមានស្ថិរភាព បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃសៅរ៍។ រូបភាពបានផុសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីរថយន្ត Ferrari របស់កីឡាករ Antonio ដែលរងការខូចខាត នៅ Essex ជិតផ្ទះរបស់ម្ចាស់ក្លឹប David Sullivan ។
ខ្សែប្រយុទ្ធក្លឹបញញួរធំត្រូវបានគេរាយការណ៍ថាបានជាប់នៅក្នុងរថយន្តរបស់គាត់អស់រយៈពេលជិតមួយម៉ោង ខណៈដែលសេវាសង្គ្រោះបន្ទាន់បានធ្វើការដោយមិននឿយហត់ដើម្បីយកគាត់ចេញ។ ប៉ុន្តែពេលនេះ West Ham បានប្រកាសដំណឹងដ៏ជោគជ័យថា កីឡាករវ័យ ៣៤ ឆ្នាំរូបនេះដឹងខ្លួន និងកំពុងទំនាក់ទំនងក្នុងមន្ទីរពេទ្យកណ្តាលទីក្រុងឡុងដ៍។
West Ham United can confirm that Michail Antonio is in a stable condition following a road traffic accident this afternoon in the Essex area.
Michail is conscious and communicating and is currently under close supervision at a central London hospital.
At this difficult time, we…
— West Ham United (@WestHam) December 7, 2024
សេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា៖ “West Ham United អាចបញ្ជាក់ថា Michail Antonio មានស្ថេរភាពបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នៅរសៀលនេះនៅតំបន់ Essex ។ កីឡាករ Michail ដឹងខ្លួន និងមានទំនាក់ទំនង ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងជិតស្និទ្ធនៅមន្ទីរពេទ្យកណ្តាលទីក្រុងឡុងដ៍។ ក្នុងពេលវេលាដ៏លំបាកនេះ យើងសូមឲ្យអ្នករាល់គ្នាគោរពភាពឯកជនរបស់ Michail និងគ្រួសាររបស់គាត់”។
យើងតាមការចេញផ្សាយរបស់ TalkSPORT បានអោយដឹងថាប៉ូលីស Essex បាននិយាយថា “យើងត្រូវបានគេហៅភ្លាមៗនៅម៉ោង ១២:៥០នាទីយប់ថ្ងៃសៅរ៍ ទី៧ ខែធ្នូទៅកាន់ Coppice Row, Epping បន្ទាប់ពីមានរបាយការណ៍អំពីហេតុការគ្រោះថ្នាក់ចរាចរណ៍មួយដែលពាក់ព័ន្ធនឹងរថយន្ត Ferrari ។
សេវាពន្លត់អគ្គីភ័យ និងសង្គ្រោះរបស់ Essex បាននិយាយថា ខ្លួនបានទៅដល់កន្លែងកើតហេតុនៅ Epping កាលពីរសៀលថ្ងៃសៅរ៍ ហើយបានជួយនាំបុរសម្នាក់ដែលជាប់នៅក្នុងរថយន្តរបស់គាត់។ វាបាននិយាយថា៖
“សមត្ថកិច្ចបានហៅរថយន្តសាមុយមកដល់នៅម៉ោង១និង២នាទីរសៀលថ្ងៃដដែលនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត១គ្រឿង ។ អ្នកពន្លត់អគ្គីភ័យបានរាយការណ៍ថាបុរសម្នាក់បានជាប់នៅក្នុងឡានរបស់គាត់ហើយធ្វើជួយយកគាត់ចេញបាននៅម៉ោង ១:៤៥នាទីរសៀល។ អ្នករងរបួសត្រូវបានទុកនៅក្នុងការថែទាំរបស់សេវាសង្គ្រោះបន្ទាន់”។
មុននេះ មានការទម្លាយដោយ Daily Mail ថា កីឡាករបាល់ទាត់អាចរងរបួសជើងទាំងសងខាង និងខូចខាតសរសៃពួរ ខណៈដែលគាត់ត្រូវបានពិនិត្យដោយគ្រូពេទ្យនៅមន្ទីរពេទ្យកណ្តាលទីក្រុងឡុងដ៍ ខណៈដែលសារព័ត៌មាន The Telegraph ក៏បានរាយការណ៍ថា “សង្ស័យបាក់ជើង”។ ខ្សែប្រយុទ្ធ West Ham បានលេង 15 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានម្តង និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបានម្តង។
Michail Antonio we're all with you ❤️🙏 pic.twitter.com/1hZY7M3OBH
— Kara (@UTDKara) December 7, 2024
ខ្សែប្រយុទ្ធដែលកើតនៅ Wandsworth គឺជាមនុស្សគួរអោយស្រលាញ់ម្នាក់នៅក្លឹប West Ham នឹងជាកីឡាករដែលគេស្គាល់មួយរូបនៅក្នុងបាល់ទាត់អង់គ្លេស។ ជាញឹកញាប់គាត់បានបង្ហាញមុខនៅលើផតឃែស្ថបាល់ទាត់របស់ BBC’s Footballer រួមជាមួយនឹងខ្សែប្រយុទ្ធក្រុម Newcastle United កីឡាករ Callum Wilson ។ ទោះបីជាកីឡាករ Antonio ធ្លាប់ត្រូវបានកោះហៅអោយចូលក្រុមជម្រើសជាតិអង់គ្លេសចំនួន ២ដងក្នុងអាជីពរបស់គាត់ក៏ដោយ ប៉ុន្តែគាត់មិនដែលបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិនោះទេ ដែលធ្វើអោយគាត់សម្រេចចិត្តជ្រើសរើសតំណាងឱ្យប្រទេសហ្សាម៉ាអ៊ីកក្នុងឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមកគាត់បានបង្ហាញខ្លួន ២១សងសម្រាប់ហ្សាម៉ាអ៊ីក និងស៊ុតបញ្ចូលទីបាន ៥គ្រាប់៕