Liverpool ចាប់អារម្មណ៍កីឡាកររបស់ Juventus ដែលមានតម្លៃ ៨០លានអឺរ៉ូ

បរទេស៖ យោងតាមការចេញផ្សាយរបស់ Reports បានអោយដឹងថាក្លឹប Liverpool ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Juventus កីឡាករ Kenan Yildiz ប៉ុន្តែពួកគេបានដឹងថាតម្លៃផ្ទេរមួយនេះត្រូវការប្រមាណ ៨០លានអឺរ៉ូ។

Yildiz 2-3

យោងតាមការចេញផ្សាយនាពេលថ្មីៗនេះ បានអោយដឹងថាក្លឹប Liverpool គឺជាក្រុមមួយក្នុងចំណោមក្រុមធំដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Yildiz បន្ទាប់ពីពេញចិត្តនឹងទម្រង់លេងដ៏ឆ្មើមរបស់គាត់នៅ Juventus។ ដោយសារ Juventus ឱ្យតម្លៃលើខ្សែបម្រើស្លាបរូបនេះខ្ពស់ ហើយមិនមានគម្រោងលក់គាត់ក្នុងតម្លៃទាប វាត្រូវបានគេនិយាយថាជាប្រតិបត្តិការ “មានមហិច្ឆតា” ដើម្បីទទួលបានការផ្ទេរមួយនេះ។ កីឡាករ Yildiz ត្រូវបានគេចាត់ទុកថាជាកីឡាករដែលអាចជួយតំបន់ប្រយុទ្ធរបស់ក្លឹប Liverpool ប្រសិនបើ Mohamed Salah ចាកចេញពីក្លឹប៕

Previous articleCity និង Chelsea ចេញមកប្រជែងគ្នាយកខ្សែប្រយុទ្ធវ័យក្មេងរបស់​ Leicester City
Next articleInter Miami បង្ហើបអំពីឪកាសដែល Neymar អាចមកលេងជុំជាមួយ Messi