បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Liverpool បានដាក់សំណើរកិច្ចសន្យាថ្មីដល់ Mohamed Salah ខណៈដែលទីបំផុតពួកគេកំពុងសម្លឹងមើលរក្សាទុកខ្សែប្រយុទ្ធស្លាបសញ្ជាតិអេហ្ស៊ីបរបស់ពួកគេជាមួយនឹងកិច្ចព្រមព្រៀងថ្មី។
កីឡាករ Salah មានភាពអស្ចារ្យសម្រាប់ក្រុមហង្សក្រហមក្នុងរដូវកាលនេះ និងបានអង្រួនពិភពបាល់ទាត់ នៅចុងខែវិច្ឆិកាគាត់បានរិះគន់ក្លឹបដោយបើកចំហចំពោះការខ្វះខាតរបស់ពួកគេក្នុងការរក្សាគាត់ឱ្យនៅក្លឹប។ យ៉ាងណាមិញ កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះទំនងជាបានសម្រេចតាមបំណងប្រាថ្នារបស់គាត់ហើយ៕



