ប្រធានក្លឹប Inter Miami ជឿជាក់ថា Messi នឹងបន្តស្នាក់នៅជាមួយក្លឹបដល់ឆ្នាំ២០២៦

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាប្រធានក្លឹប Inter Miami បញ្ជាក់ពីផែនការសម្រាប់ Messi ក្នុងការចុះកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៦។

លោក Jorge Mas បានប្រកាសថា៖ “ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថាគាត់នឹងនៅរហូតដល់បើកកីឡដ្ឋានថ្មីរបស់យើងនៅឆ្នាំ២០២៦ នេះជាអ្វីដែលយើងចង់បាន។ ខ្ញុំនឹងអង្គុយជាមួយ Leo នៅចំណុចណាមួយពេលចប់រដូវកាល…. ខ្ញុំមានសុទិដ្ឋិនិយមថា ដរាបណាសុខភាពរបស់ Messi នៅតែល្អ យើងនឹងឃើញគាត់ពណ៌ផ្កាឈូក”៕

Previous articleLouis Saha ណែនាំ Man Utd អោយចុះហត្ថលេខាយកខ្សែបម្រើរូបនេះ
Next articleEnzo Maresca បាននិយាយអំពីកីឡាករ Cole Palmer ថា