បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Kylian Mbappe និយាយអំពីការជួបជាមួយ Leo Messi ថា៖
“នៅពេលដែលខ្ញុំបានជួប Leo Messi បន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រ… អ្នកដឹងទេថា អ្នកមានការបារម្ភបន្តិច។ ប៉ុន្តែរឿងដំបូងយើងសើច។ Messi ប្រាប់ខ្ញុំថា ហេ អ្នកឈ្នះម្តងហើយ! វគ្គផ្តាច់ព្រ័ត្រនេះបាននាំយើងកាន់តែខិតជិត។ អ្នករៀនអ្វីគ្រប់យ៉ាងពីគាត់ គាត់ធ្វើបានល្អ”៕