ខ្សែការពារវ័យក្មេង Matai Akinmboni នឹងមកចូលរួមជាមួយក្លឹបនៅ Premier League ក្នុងខែមករា

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាក្លឹប DC United របស់ MLS ត្រូវបានគេរាយការណ៍ថាបានធ្វើការលក់កីឡាករយុវជនល្បីមួយទៀតទៅកាន់ក្លឹបក្នុងតំបន់អឺរ៉ុប ដោយខ្សែការពារកណ្តាលអាយុ ១៨ឆ្នាំ កីឡាករ Matai Akinmboni នឹងចូលរួមជាមួយក្លឹប Bournemouth នៅ Premier League នៅក្នុងខែមករា។

Matai Akinmboni DC United 2024

ខ្សែការពារដែលធ្លាប់បង្ហាញខ្លួនរួចហើយនៅក្នុងក្រុមដំបូងរបស់ DC United ដោយបានលេងចំនួន ៤ដងក្នុងជម្រើសដំបូង និងសរុបចំនួន ៨ដងនៅក្នុងរដូវកាលនេះ បានខិតជិតក្នុងការទៅចូលរួមជាមួយនឹងក្លឹប Bournemouth៕

Previous articleAC Milan នឹងលក់កីឡាករ Hernandez ក្នុងតម្លៃ ៥០លានអឺរ៉ូ ប្រសិនជាមានក្លឹបចង់បាន
Next articleMan Utd លែងចង់បានកីឡាករឆ្នើមរបស់ Bayern ម្នាក់នេះទៀតហើយ