កីឡាកររបស់ក្លឹប Girona អាចនឹងក្លាយជាកីឡាករដំបូងដែលលោក Amorim ទិញបាន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្រុម Manchester United ខិតជិតក្នុងការបញ្ចប់ការចុះហត្ថលេខាកីឡាករដំបូងនៅក្រោមការដឹកនាំរបស់លោក Ruben Amorim ខណៈដែលពួកគេកំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ដើម្បីផ្ទេរយកខ្សែការពារស្លាបឆ្វេង Miguel Gutierrez ពីក្លឹប Girona ។

Miguel Gutierrez

ក្លឹបយក្សរបស់អង់គ្លេសបច្ចុប្បន្នកំពុងចរចាជាមួយក្លឹបអេស្ប៉ាញដែលត្រូវបានគេរាយការណ៍ថាត្រៀមលក់កីឡាករ Miguel Gutierrez ក្នុងតម្លៃទាបជាង ៣៥លានអឺរ៉ូ ដែលមាននៅក្នុងលក្ខខណ្ឌផ្តាច់កុងត្រារបស់កីឡាករ៕

Previous articleនាយកក្លឹប Juventus និយាយអំពីការផ្ទេរកីឡាករ Joshua Zirkzee
Next articleMan Utd គ្រោងចំណាយលុយចន្លោះពី ២០-២៥លានផោន ទិញយកខ្សែបម្រើវ័យក្មេងរបស់ Sunderland