បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាក្លឹប Bayer Leverkusen កំពុងពិភាក្សាលើកិច្ចសន្យាថ្មីជាមួយកីឡាករ Florian Wirtz ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៧។ ក្លឹប Leverkusen ត្រូវបានសួរអំពីស្ថានភាពកិច្ចសន្យារបស់ Wirtz ចំពេលមានរបាយការណ៍ជុំវិញការបន្តកិច្ចសន្យាដែលត្រូវបានយល់ព្រមរួចហើយ៖
“ក្លឹប Bayer 04 មានទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត និងជិតស្និទ្ធជាមួយ Florian Wirtz និងគ្រួសាររបស់គាត់អស់រយៈពេលជាច្រើនឆ្នាំ។ បញ្ហាកិច្ចសន្យាត្រូវបានពិភាក្សាទាំងស្រុងរវាងអ្នកគ្រប់គ្រង Bayer 04 និងគ្រួសារ Wirtz ។ ប្រសិនបើមានស្ថានភាពអ្វីផ្លាស់ប្តូរនៅក្នុងកិច្ចសន្យាបច្ចុប្បន្ន នោះក្លឹប Bayer 04 នឹងធ្វើការទំនាក់ទំនងដោយដោយផ្ទាល់ជាមួយគ្រួសារ Wirtz ។ យើងសុំឱ្យអ្នកយល់ថា យើងនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមលើប្រធានបទនេះទេ”៕