Dele Alli នឹងចូលរួមហ្វឹកហាត់ជាមួយក្លឹបនៅក្របខណ្ឌ Serie A

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក​ Fabrizio Romano បានអោយដឹងថាកីឡាករ Dele Alli នឹងចាប់ផ្តើមហ្វឹកហាត់ជាមួយក្លឹប Como នៅថ្ងៃទី២៦ ខែធ្នូ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។ គ្រូបង្វឹកក្រុម Como លោក Cesc Fabregas បានផ្តល់ភ្លើងខៀវសម្រាប់ពេលវេលាហ្វឹកហាត់ ដើម្បីពិនិត្យមើលស្ថានភាពបច្ចុប្បន្នរបស់ Dele Alli ។

May be an image of 1 person, playing soccer, playing football and text

មិនទាន់មានការធានានៅឡើយទេថាគាត់នឹងចុះហត្ថលេខាជាមួយក្រុមអ៊ីតាលី ប៉ុន្តែឥឡូវនេះ Como នឹងផ្តល់ឱកាសឱ្យ Dele Alli ហ្វឹកហាត់ បង្ហាញពីកាយសម្បទារបស់គាត់ ហើយទីបំផុតបានចូលរួមជាមួយក្លឹបចាប់ពីខែមករា។ បច្ចុប្បន្ន Dele គឺជាកីឡាករគ្មានតម្លៃខ្លួន ហើយបានមានវត្តមាននៅកីឡដ្ឋាន Sinigaglia កាលពីម្សិលមិញក្នុងការប្រកួតរវាងក្លឹប Como នឹងក្រុម Roma ។ គាត់នឹងចូលរួមជាមួយ Sergi Roberto, Pepe Reina, Nico Páz និងកីឡាករផ្សេងទៀតដែលបានចូលរួមក្នុងគម្រោង Como ថ្មី៕

Previous articleLeverkusen កំពុងចរចាទៅលើកុងត្រាថ្មីជាមួយកីឡាករ Florian Wirtz
Next articleBruno Fernandes និយាយអំពីកីឡាករ Amad ថា