Amorim បញ្ជាក់ច្បាស់ៗទៅកាន់ Garnacho និង Rashford ថា

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Rúben Amorim ប្រកាសអំពីការងារបន្ទាប់សម្រាប់កីឡាករ Garnacho និង Rashford ក្រោយបញ្ចប់ការប្រកួតជាមួយ Manchester City ថា៖

“បញ្ចប់ការប្រកួតមួយ ចាប់ផ្តើមសប្តាហ៍ថ្មី។ សប្តាហ៍ថ្មីគឺជាជីវិតថ្មី ប្រសិនបើពួកគេហ្វឹកហាត់បានល្អ ពួកគេនឹងប្រជែងយកកន្លែងនៅក្នុងក្រុម។ ពួក​គេ​ប្រកួត​ដោយ​សារ​ពួក​គេ​មាន​ទេព​កោសល្យ យើង​ត្រូវ​ការ Rashford និង Garnacho ក្នុង​ក្រុម​របស់​យើង”។

“សប្តាហ៍ក្រោយ ពួកគេអាចត្រលប់មកវិញ… ប្រសិនបើពួកគេហ្វឹកហាត់បានល្អដូចអ្នកដទៃ។ វាដូចគ្នាសម្រាប់មនុស្សគ្រប់គ្នា។ ពួកគេនឹងបានលេង ឫអង្គុយកៅអីបម្រុង។ វាមិនមែនជារឿងកំណត់ទេ។ យើងត្រូវតែកែលម្អស្តង់ដារទាំងក្នុង និងក្រៅទីលាន”។

“វា​មិន​មែន​ជា​រឿង​វិន័យ​នោះ​ទេ វា​គ្រាន់​តែ​ជា​ការ​ទម្រង់លេង​ក្នុង​ការ​ហ្វឹកហាត់ ទម្រង់លេង​ក្នុង​ការ​ប្រកួតហើយ​បន្ទាប់​មក​ខ្ញុំ​ត្រូវ​ជ្រើសរើស​កីឡាករ។ វាសាមញ្ញដូចនោះ”៕

Previous articleNewcastle កំពុងចាប់អារម្មណ៍ខ្សែការពារឆ្នើមរបស់ក្លឹប Barca
Next articleReal Madrid ចំណាយលុយ ១សែនអឺរ៉ូចុះហត្ថលេខាយកយុវជន Lamini Fati