បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettemberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាអ្នកចាត់ការទូទៅ Sheffield Wednesday លោក Danny Rohl ត្រូវបានគេមើលឃើញថាជាជម្រើសដែលអាចនឹងបន្តតំណែងពីលោក Russell Martin ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ Southampton ។
ក្រុមកំពុងពិភាក្សាជាមួយអ្នកគ្រប់គ្រងរូបនេះ ប៉ុន្តែការចរចាជាផ្លូវការមិនទាន់ចាប់ផ្តើមនៅឡើយទេ។ លោក Rohl ក៏ធ្លាប់មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅ Leicester City បន្ទាប់ពី Steve Cooper ត្រូវបានបណ្តេញចេញ៕