បរទេស៖ Raheem Sterling ត្រូវបានរាយការណ៍ថានឹងបន្តនៅ Arsenal ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនៅខែមករា បើទោះបីជាមានការលំបាកក្នុងការស្វែងរកពេលវេលាលេងជាប្រចាំក៏ដោយ។
នេះបើយោងតាមការចេញផ្សាយរបស់ The Standard បានអោយដឹងថាខ្សែបម្រើស្លាបរបស់ក្រុមជម្រើសជាតិអង់គ្លេសនៅតែប្តេជ្ញាបង្ហាញតម្លៃខ្លួន និងទទួលបានកន្លែងមួយនៅក្នុងផែនការរបស់ Mikel Arteta សម្រាប់រដូវកាលដែលនៅសល់។ ការបង្ហាញខ្លួនចុងក្រោយរបស់ Sterling ក្នុងជម្រើស១១នាក់ដំបូងបានកើតឡើងអំឡុងពេលការប្រកួត Carabao Cup របស់ Arsenal នៅចុងខែតុលា។ ចាប់តាំងពីពេលនោះមក គាត់បង្ហាញខ្លួនបានតែ ២៣នាទីប៉ុណ្ណោះនៅក្នុងទីលាន៕