បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenber បានអោយដឹងថាក្លឹបយក្សរបស់ទួរគី Super Lig គឺក្លឹប Galatasaray ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករអាហ្សង់ទីន និងតារាឆ្នើមរបស់ក្លឹប AS Roma កីឡាករ Paulo Dybala ក្នុងទីផ្សារដោះដូរកីឡាករខែមករា ខណៈដែលពួកគេសម្លឹងរកការជំនួសកីឡាករ Mauro Icardi ដែលរងរបួស។
ក្លឹបបានផ្តួចផ្តើមការពិភាក្សាជាមួយក្រុម Roma ខណៈដែលពួកគេសម្លឹងរកការចុះហត្ថលេខាលើគាត់ ទោះបីក្នុងលក្ខខណ្ឌខ្ចីជើង ឬផ្ទេរជាអចិន្ត្រៃយ៍៕