បរទេស៖ ក្លឹប Manchester United ចាប់អារម្មណ៍លើការចុះហត្ថលេខាលើតារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Nuno Mendes ហើយក្តីសង្ឃឹមរបស់ពួកគេក្នុងការចុះហត្ថលេខាលើតារាសញ្ជាតិព័រទុយហ្គាល់នេះអាចនឹងត្រូវបានជំរុញដោយអ្នកចាត់ការ Ruben Amorim ។
នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sport បានអោយដឹងថាកីឡាករ Alphonso Davies របស់ Bayern Munich និង Theo Hernandez តារារបស់ AC Milan ក៏ត្រូវបានពិចារណាផងដែរ។ ប៉ុន្តែកីឡាករ Mendes ដែលមានវ័យ ២២ឆ្នាំនៅតែទទួលបាន “ចំណាប់អារម្មណ៍ខ្លាំង” ពីបិសាចក្រហម៕