បរទេស៖ ក្លឹប Wolves បានតែងតាំងលោក Vitor Pereira ជាអ្នកចាត់ការថ្មីរបស់ក្លឹបបន្ទាប់ពីការចាកចេញរបស់ Gary O’Neil ក្រោយប្រកួតចាញ់ក្រុម Ipswich យ៉ាងច្របូកច្របល់។
លោក Vitor Pereira បានមកដល់ក្រុម Wolves នឹងទទួលតំណែងបន្តពីលោក O’Neil ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះមានបទពិសោធន៍ជាច្រើន បន្ទាប់ពីដឹកនាំក្រុមជាច្រើននៅជុំវិញពិភពលោកុ ហើយនឹងទទួលភារកិច្ចក្នុងជួយក្រុម Wolves អោយគេចផុតពីតំណត់កាត់ចោលទៅកាន់ក្របខ័ណ្ឌ Championship ។ អ្នកចាត់ការថ្មីបានមកដល់ជាមួយនឹងក្រុមដែលកំពុងធ្លាក់ទម្រង់ ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១៩ ក្នុងតារាង ហើយមានត្រឹមតែ ៩ពិន្ទុប៉ុណ្ណោះពី ១៦ប្រកួត៕