បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The True Red Devils បានអោយដឹងថាកីឡាករ Mason Mount បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Instagram ថា៖
“ពាក្យមិនអាចបង្ហាញពីអារម្មណ៍ដែលខ្ញុំឈឺចាប់នៅពេលនេះទេ អ្នកប្រហែលជាអាចឃើញទឹកមុខរបស់ខ្ញុំនៅពេលរឿងនេះកើតឡើង។ ខ្ញុំបានដឹងថាវាមានន័យយ៉ាងណា។ អ្នកគាំទ្រ United អ្នកប្រហែលជាមិនស្គាល់ខ្ញុំច្បាស់ទេ ប៉ុន្តែរឿងមួយដែលខ្ញុំអាចធានាបាន គឺខ្ញុំនឹងមិនបោះបង់ ឬបាត់បង់ជំនឿឡើយ។ ខ្ញុំបាននិយាយរឿងនេះពីមុនមក ប៉ុន្តែខ្ញុំនឹងបន្តផ្តល់អ្វីគ្រប់យ៉ាង ឆ្លងកាត់រយៈពេលដ៏លំបាកនេះ ហើយនឹងមិនឈប់ទាល់តែបានសម្រេច”៕