ខ្សែការពារ Torino បដិសេធមកចូលរួមជាមួយនឹង Liverpool

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ SportWitness បានអោយដឹងថាក្លឹប Liverpool អាចនឹងខកខានក្នុងការផ្ទេរយកខ្សែការពារសញ្ជាតិហូឡង់ Perr Schuurs នៅរដូវក្តៅនេះ ក្រោយកីឡាករខាងលើចង់បន្តស្នាក់នៅជាមួយ Torino រហូតដល់រដូវក្តៅក្រោយ។

គួរបញ្ជាក់ថាក្លឹបហង្សក្រហមបានបន្តតាមដានទៅលើកីឡាកររូបនេះអស់ជាច្រើនខែមកហើយ ស្របពេលក្លឹបត្រូវការខ្សែការពារកណ្តាលតាំងពីខ្សែកុម្ភៈមក។ ប៉ុន្តែកីឡាករខាងលើបានបញ្ជាក់ថា “គាត់ចង់បន្តស្នាក់នៅជាមួយនឹង Toro នៅរដូវកាលក្រោយ! ១០០%”៕

Previous articleមានក្លឹបនៅអង់គ្លេសចង់បានខ្សែបម្រើ Barella របស់ Inter Milan
Next articleLiverpool ត្រូវការទិញកីឡាករ ៣រូប អោយបានក្នុងពេលឆាប់ៗនេះ