Salah ឆ្លើយយ៉ាងខ្លី ទាក់ទងនឹងអនាគតខ្លួននៅ Liverpool

បរទេស៖ កីឡាករ Mohamed Salah បាននិយាយ ២ពាក្យទាក់ទងនឹងអនាគតគាត់នៅក្លឹប Liverpool បន្ទាប់ពីស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យក្នុងការប្រកួតឈ្នះ ៦-៣ របស់ក្លឹបរបស់គាត់លើក្រុម Tottenham ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយចប់ការប្រកួត កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះបាននិយាយថា៖ “គ្មានការអាប់ដេតទេ។ វាពិតជាអស្ចារ្យណាស់ក្នុងការសម្រេចបាននៅក្លឹបធំបែបនេះ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថាពួកយើងបានឈ្នះការប្រកួត។ គ្រប់ទីកន្លែងដែលខ្ញុំនឹងបញ្ចប់អាជីពរបស់ខ្ញុំ ខ្ញុំសប្បាយចិត្តអំពីវា”៕

Previous articleOscar ត្រលប់ទៅកាន់ប្រេស៊ីលវិល ក្រោយចាកចេញអស់ ១៤ឆ្នាំ
Next articleHakim Ziyech និងក្លឹប Galatasaray កំពុងធ្វើការលើការបញ្ចប់កិច្ចសន្យា