ទើបឡើងកាន់តំណែងមិនទាន់បានប៉ុន្មានផង!! Joao Pereira ប្រឈមមុខនឹងការបណ្តេញចេញពីក្លឹប Sporting

បរទេស៖ លោក Joao Pereira បានចូលកាន់តំណែងជាគ្រូបង្វឹក Sporting ភ្លាមៗបន្ទាប់ពីលោក Amorim បានចាកចេញទៅចូលរួមជាមួយក្លឹប Manchester United ។ បុរសម្នាក់នេះបានទទួលតំណែងដ៏ធំនេះ ពីលោក Amorim ដែលបានជួយក្លឹបអោយទទួលបានពាន Liga Portugal ជាលើកដំបូងក្នុងរយៈពេល ១៩ឆ្នាំ កាលពីរដូវកាល ២០២០-២១ ហើយបន្ទាប់មកបន្តជាមួយនឹងភាពជោគជ័យម្តងទៀតកាលពីរដូវកាលមុន។

នេះបើយោងតាមការចេញផ្សាយរបស់ Record បានអោយដឹងថាការដឹកនាំរបស់លោក Pereira ជិតនឹងបញ្ចប់ហើយ ដោយគ្រូបង្វឹកបានទទួលស្គាល់ថាគាត់ជិតនឹងត្រូវក្លឹបបណ្តេញចេញ៕

Previous articleNeymar ឆ្លើយតបទៅនឹងព័ត៌មានផ្ទេរទៅកាន់ក្លឹបមួយនេះ
Next articleDele Alli អាចមកចាប់ផ្តើមអាជីពជាថ្មីនៅក្លឹប Como