បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The True Red Devils បានអោយដឹងថាបញ្ជីគណនីរបស់ក្លឹប Manchester United សម្រាប់រដូវកាលមុនបានបង្ហាញថាក្លឹបបានខាតបង់ប្រាក់សរុបចំនួន ៣៥៨លានផោនមុនពេលបង់ពន្ធសម្រាប់រយៈពេល ៥ឆ្នាំចុងក្រោយនេះ។
ការចំណាយភាគច្រើនគឺបន្តក្នុងការវិនិយោគទៅលើការទិញកីឡាករថ្មីសម្រាប់ក្រុមឈុតធំ ដែលវាបានចំណាយច្រើនជាង ៩០០លានផោន៕



