កត្តាដែលពិបាកបំផុតសម្រាប់ Man Utd ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Victor Osimhen

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The True Red Devils បានអោយដឹងថាក្លឹប Manchester United បានទាក់ទងជាមួយភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Victor Osimhen រួចហើយ ខណៈលក្ខខណ្ឌផ្ទាល់ខ្លួននឹងមិនមែនជាបញ្ហាចោទនោះទេ។

ប៉ុន្តែអ្វីដែលអាចក្លាយជាបញ្ហាលំបាក់សម្រាប់ការផ្ទេរមួយនេះ គឺការពិភាក្សាជាមួយក្លឹប Napoli ដោយសារតែក្លឹបនៅតែទាមទារតម្លៃផ្ទេរ ៦២លានផោន។ ខាងក្លឹប United បានត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាលើការផ្ទេរនេះ៕

Previous articleRuben Amorim បន្តនិយាយយ៉ាងនេះចំពោះកីឡាករ Rashford
Next articleNico Williams ក្លាយជាជម្រើសសម្រាប់មកជំនួសកន្លែង Rashford នៅបិសាចក្រហម