PSG ចង់បានខ្សែប្រយុទ្ធរបស់ក្លឹប Aston Villa មកពង្រឹងតំបន់វាយលុករបស់ខ្លួន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Ekrem Konur បានឱ្យដឹងថាក្លឹប Paris Saint-Germain ត្រូវបានរាយការណ៍ថាកំពុងផ្តោតលើខ្សែប្រយុទ្ធរបស់ក្លឹប Aston Villa គឺកីឡាករ Jhon Duran ដែលជាការចុះហត្ថលេខាដ៏មានអាទិភាពមួយក្នុងកំឡុងទីផ្សារដោះដូរនាខែមករា។

duran

គ្រូបង្វឹកក្រុម PSG លោក Luis Enrique បានកំណត់អត្តសញ្ញាណកីឡាករសញ្ជាតិកូឡុំប៊ីវ័យ ២១ឆ្នាំជាអ្នកជំនួសតំណែងកីឡាករ Randal Kolo Muani ។ ក្លឹបបារាំងកំពុងស្វែងរកការពង្រឹងជម្រើសវាយប្រហាររបស់ពួកគេ ហើយទម្រង់លេងរបស់កីឡាករ Durán បានធ្វើអោយក្លាយជាជម្រើសដ៏មានអាទិភាពរបស់ក្លឹប។ កីឡាករ​ Duran បានរីករាយក្នុងការចាប់ផ្តើមរដូវកាល Premier League ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងការបង្ហាញខ្លួន ១៧លើកសម្រាប់ Villa ៕

Previous articleអតីតខ្សែបម្រើឆ្នើមរបស់ហង្សក្រហមជឿជាក់ថាលោក Pep Guardiola អាចនឹងទៅដឹកនាំក្លឹប Real Madrid
Next articleEnzo Maresca បញ្ជាក់ហើយថាកីឡាករ Roméo Lavia នឹងបន្តអវត្តមាន