ខ្សែប្រយុទ្ធ Giacomo Raspadori អាចនឹងចាកចេញក្នុងខែមករា ព្រោះតែកត្តាទាំងនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Nicolo Schira បានអោយដឹងថាខ្សែប្រយុទ្ធ Giacomo Raspadori របស់ Napoli ត្រូវបានរាយការណ៍ថាកំពុងស្ថិតនៅលើរ៉ាដានៃក្លឹបជាច្រើនក្នុងក្របខ័ណ្ឌ Serie A រួមមាន AS Roma, Atalanta និង Juventus។

តួនាទីរបស់កីឡាករ Giacomo Raspadori នៅក្លឹប Napoli ត្រូវបានកាត់បន្ថយនៅក្នុងរដូវកាលនេះ បានជំរុញឱ្យមានការរំពឹងទុកអំពីអនាគតរបស់គាត់។ ចាប់តាំងពីចូលរួមជាមួយក្លឹបជាអចិន្ត្រៃយ៍ពីក្រុម Sassuolo ក្នុងឆ្នាំ២០២៣ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបានត្រឹមតែ ៥គ្រាប់ប៉ុណ្ណោះ ដែលនេះបានក្លាយជាការនឹកស្មានមិនសម្រាប់ទេពកោសល្យរបស់ខ្សែប្រយុទ្ធរូបនេះ៕

Previous articleអីយ៉ាស់! Virgil van Dijk ហាក់បង្ហាញតម្រុយបន្តស្នាក់នៅជាមួយ Liverpool
Next articleSalah នឹងបន្តស្នាក់នៅជាមួយក្លឹប Liverpool ដល់ឆ្នាំ២០២៨