បរទេស៖ លោក Pep Guardiola បានបញ្ជាក់ថា Manchester City នឹងសកម្មក្នុងទីផ្សារដោះដូរកីឡាករខែមករា ដោយសារបញ្ហាកីឡាកររងរបួសដែលមាននៅក្នុងក្រុម។
ថ្លែងទៅកាន់ Amazon Prime លោក Guardiola បាននិយាយថា “យើងត្រូវបន្ថែមកីឡាករ។ ប្រាកដណាស់ យើងមានការតស៊ូយ៉ាងខ្លាំងជាពិសេសនៅតំបន់ការពារ និងបម្រើកណ្តាល។ ខ្ញុំគិតថាយើងត្រូវតែ ប៉ុន្តែខ្ញុំមិនដឹងថាវានឹងកើតឡើងឬអត់នោះទេ។ ទីផ្សារដោះដូរក្នុងរដូវរងាមិនមែនជារឿងងាយស្រួលនោះទេ”៕