Wilfried Zaha ទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅអាមេរិក

បរទេស៖ អតីតតារាឆ្នើមរបស់ក្លឹប Crystal Palace កីឡាករ Wilfried Zaha ត្រូវបានរាយការណ៍ថាមានទំនាក់ទំនងជាមួយនឹងការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់ Major League Soccer បន្ទាប់ពីធ្លាក់ចេញពីជម្រើសដំបូងនៅ Galatasaray ។

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាZaha កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបមួយចំនួននៅអាមេរិក ខណៈដែលពួកគេនឹងចាប់ផ្តើមរដូវកាលថ្មីចាប់ពីខែកុម្ភៈដល់ខែវិច្ឆិកា។ ប្រភពដដែរលបានអោយដឹងថាការផ្លាស់ប្តូរទៅកាន់ក្លឹប MLS អាចមានសក្តានុពលដ៏សំខាន់ ខណៈដែលក្លឹបទាំងនោះក៏អាចផ្តល់អោយនៅប្រាក់ឈ្នួលដ៏ច្រើនរបស់គាត់ផងដែរ៕

Previous articleអ្នកចាំទី Oliver Christensen គ្រោងចាកចេញពី Fiorentina
Next articleMan Utd ពិចារណាជម្រើសនាយកកីឡាថ្មី បន្ទាប់ពីការចាកចេញរបស់លោក Ashworth