បើ Barca មិនអាចធ្វើរឿងនេះបាននៅថ្ងៃទី៣១ ខែធ្នូ!! នោះកីឡាករ Olmo នឹងត្រូវចាកចេញដោយគ្មានតម្លៃខ្លួន

បរទេស៖ កីឡាករ Olmo បានផ្លាស់ប្តូរពីក្លឹប RB Leipzig ទៅកាន់ក្លឹប Barcelona ក្នុងខែសីហា ហើយកីឡាករវ័យ ២៦ឆ្នាំរូបនេះបានចុះបញ្ជីនៅ La Liga បានត្រឹមតែដល់ចុងឆ្នាំ២០២៤ នោះទេ ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប។ ការចុះឈ្មោះរបស់គាត់ត្រូវបានអនុញ្ញាតដោយសារតែការរងរបួសរយៈពេលវែងរបស់កីឡាករ Andreas Christensen ប៉ុន្តែនៅពេលដែលខ្សែការពារជិតវិលត្រលប់មកវិញហើយ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះប្រហែលជាមិនអាចលេងក្នុងពាក់កណ្តាលទីពីរនៃរដូវកាលនេះ។

Dani Olmo

របាយការណ៍បន្ថែមថាចៅក្រម Ignacio Fernandez de Senespleda ប្រធានតុលាការពាណិជ្ជកម្មទី១០ នៃក្លឹប Barcelona បានច្រានចោលការដេញថ្លៃចុះបញ្ជីរបស់ក្លឹប Barca សម្រាប់កីឡាករ Olmo ។ ជាលទ្ធផល Barca នឹងចាប់ផ្តើមបណ្តឹងថ្មីប្រឆាំងនឹង La Liga នៅក្នុងតុលាការដំបូងនៅថ្ងៃច័ន្ទ ទី៣០ ខែធ្នូ។ ប្រសិនបើពួកគេមិនអាចចុះឈ្មោះខ្សែបម្រើប្រយុទ្ធ Olmo បានទេ គាត់អាចចាកចេញដោយឥតគិតថ្លៃក្នុងទីផ្សារដោះដូរកីឡាករខែមករា ក្រោយរយៈពេល ៦ខែក្នុងការចុះហត្ថលេខាផ្ទេរមកកាន់ Barca ក្នុងតម្លៃ ៥១.៥លានផោន។

សារព័ត៌មាន Mundo Deportivo បានបញ្ជាក់ទៀតថាក្លឹប Barca នឹងប្រកែកថាច្បាប់ចុះឈ្មោះទាំងអស់មិនត្រឹមត្រូវទេ ព្រោះពួកគេត្រូវបានគ្រប់គ្រងដោយស្ថាប័នដែលពួកគេចាត់ទុកថាមិនមានសមត្ថកិច្ច ដូចជាគណៈកម្មការប្រតិភូនៃ La Liga ជាដើម។

Dani Olmo Barcelona

ពេលវេលាគឺអស់សម្រាប់ Barcelona ដើម្បីចុះឈ្មោះ Olmo ដែលបានបង្ហាញខ្លួន ១៥លើកសម្រាប់ក្រុមកាតាឡាន់មកទល់ពេលនេះ។ ពួកគេ​ត្រូវ​បាន​កំណត់​កាល​បរិច្ឆេទ​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែ​ធ្នូ ជាថ្ងៃចុងក្រោយនៃការចុះឈ្មោះកីឡាករ Olmo៕

Previous articleReal Madrid បង្ហាញការចាប់អារម្មណ៍ទៅលើខ្សែការពារវ័យក្មេងរបស់ក្លឹប Bournemouth
Next articleBarca គ្រោងទម្លាក់តម្លៃខ្លួន De Jong ដើម្បីលក់គាត់ចេញ