Barca គ្រោងទម្លាក់តម្លៃខ្លួន De Jong ដើម្បីលក់គាត់ចេញ

បរទេស៖ ក្លឹប Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ត្រៀម​ខ្លួន​លក់ Frenkie de Jong ក្នុងការទម្លាប់តម្លៃ បន្ទាប់ពីគាត់មិនស្ថិតនៅក្នុងជម្រើសរបស់លោក Hansi Flick។

ក្លឹបយក្សកាតាឡាន់បានស្វែងរកការបន្តកិច្ចសន្យារបស់គាត់ដែលមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងរដូវកាលមុន ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាកិច្ចខិតខំប្រឹងប្រែងបន្តកុងត្រាថ្មីត្រូវបានលុបចោលដោយសារតែខ្វះការឆ្លើយតបពីកីឡាករ។ កត្តានេះបានធ្វើឱ្យតំណែងរបស់គាត់នៅក្នុងក្រុមកាន់តែមានភាពមិនច្បាស់លាស់៕

Previous articleបើ Barca មិនអាចធ្វើរឿងនេះបាននៅថ្ងៃទី៣១ ខែធ្នូ!! នោះកីឡាករ Olmo នឹងត្រូវចាកចេញដោយគ្មានតម្លៃខ្លួន
Next articleAlexander-Arnold ប្រាប់ហង្សក្រហមអំពីការសម្រេចចិត្តចាកចេញ