Alexander-Arnold ប្រាប់ហង្សក្រហមអំពីការសម្រេចចិត្តចាកចេញ

បរទេស៖ តារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Trent Alexander-Arnold បានធ្វើការសម្រេចចិត្តរបស់គាត់ទាក់ទងនឹងការផ្លាស់ប្តូររដូវក្តៅទៅកាន់ក្លឹប Real Madrid ហើយបានជូនដំណឹងដល់ក្រុមហង្សក្រហមថាគាត់មានបំណងចាកចេញ។

នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាកីឡាករ​ Alexander-Arnold បានបញ្ជាក់ទៅកាន់ក្លឹប Liverpool ដឹងថាគាត់មិនមានគម្រោងស្នាក់នៅ និងបន្តកុងត្រារបស់គាត់នៅ Anfield ក្នុងរដូវកាលនេះ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានសម្រេចចិត្តប្រាប់ក្លឹបជាមុនថាគាត់នឹងមិនបន្តជាមួយក្លឹបទៀតទេ ខណៈដែលអ្នកចាត់ការក្លឹបហង្សក្រហមចង់ស្វែងរកដំណោះស្រាយចុងក្រោយចំពោះស្ថានភាពកិច្ចសន្យារបស់គាត់មុនពេលចាប់ផ្តើមទីផ្សារដោះដូរកីឡាករខែមករា៕

Previous articleBarca គ្រោងទម្លាក់តម្លៃខ្លួន De Jong ដើម្បីលក់គាត់ចេញ
Next articleCesc Fabregas បញ្ជាក់ច្បាស់ៗអំពីកីឡាករ Dele Alli ដែលកំពុងហ្វឹកហាត់នៅក្លឹបខ្លួន