Barca លែងចង់បានកីឡាករ Jonathan David ហើយ ព្រោះតែកត្តានេះ

បរទេស​៖ ក្លឹប Barcelona ត្រូវបានរាយការណ៍ថាបានយកឈ្មោះតារាឆ្នើម Lille និងកីឡាករកាណាដា Jonathan David ចេញពីបញ្ជីជម្រើសដែលនឹងត្រូវមកជំនួសកន្លែងរបស់កីឡាករ Robert Lewandowski។

នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Barcelona បានដក David ចេញពីបញ្ជីរបស់ពួកគេ ខណៈដែលពួកគេជឿថា ខ្សែប្រយុទ្ធសញ្ជាតិកាណាដា មិនមានទម្រង់លេងស័ក្តសមសម្រាប់ក្រុមលោក Hansi Flick នោះទេ។ ក្រុមយក្សកាតាឡាន់បានចាប់អារម្មណ៍លើកីឡាករ David បន្ទាប់ពីគាត់បានបង្ហើបថាការលេងឱ្យ Barcelona គឺជា “ក្តីសុបិន” របស់គាត់៕

Previous articleCity ចង់បាន Ola Aina ដើម្បីមកជំនួសកន្លែងរបស់ Walker
Next articleAC Milan កំពុងពិភាក្សាផ្ទៃក្នុងទៅលើអនាគតរបស់លោក Paulo Fonseca