បរទេស៖ នេះបើយោងតាមការចេញផ្សាយបានអោយដឹងថាក្លឹប Inter Miami បានចុះហត្ថលេខាលើអតីតកីឡាករសញ្ជាតិអាមេរិក និងបច្ចុប្បន្នតារាឆ្នើមរបស់ Haiti កីឡាករ Fabrice “Fafa” Picault។
កិច្ចសន្យារបស់ខ្សែបម្រើស្លាបជាមួយក្លឹប Vancouver Whitecaps បានផុតកំណត់នៅចុងឆ្នាំ២០២៤ ដែលជារដូវកាលដែលគាត់បានស៊ុតបញ្ចូលទីបាន ៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៥ដងក្នុងរយៈពេល ១៦៧៥ នាទី។ ក្លឹប Austin FC ក៏ចាប់អារម្មណ៍លើកីឡាករ Picault ផងដែរ៕



