បរទេស៖ ក្លឹប Atletico Madrid ត្រូវបានរាយការណ៍ថាបានទាក់ទងជាមួយក្លឹប Barcelona ជុំវិញការផ្ទេរជាអចិន្ត្រៃយ៍សម្រាប់ខ្សែការពារ Clement Lenglet ។
នេះបើយោងតាមអ្នកកាសែត Ruben Uria បានអោយដឹងថា មិនមានជម្រើសទិញនៅក្នុងកិច្ចព្រមព្រៀងខ្ចីជើងរបស់គាត់ ប៉ុន្តែក្លឹប Atletico កំពុងគិតរួចហើយអំពីការចុះហត្ថលេខាលើកីឡាករ Lenglet នៅពេលដែលកិច្ចសន្យាបណ្តោះអាសន្នរបស់គាត់ផុតកំណត់ ហើយសុខចិត្តផ្តល់ជូនចន្លោះពី ៨ ទៅ ១០ លានអឺរ៉ូ៕



