Benfica បដិសេធសំណើរលើកដំបូងរបស់ក្លឹប Juventus សម្រាប់ Antonio Silva

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bruno Lemos បានឱ្យដឹងថាក្លឹប Benfica ត្រូវបានរាយការណ៍ថាបានច្រានចោលសំណើរលើកដំបូងរបស់ក្លឹប Juventus សម្រាប់ខ្សែការពារកណ្តាលព័រទុយហ្គាល់ Antonio Silva ។

ក្លឹប Juventus កំពុងស្វែងរកខ្សែការពារដែលមានគុណភាពល្អក្នុងខែមករា ហើយត្រៀមនឹងដាក់សំណើរដេញថ្លៃខ្ពស់មួយនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ពួកគេក៏បានរក្សា Andreas Christensen របស់ក្លឹប Barcelona នៅក្នុងបញ្ជីសម្រាំងរបស់ពួកគេផងដែរ៕

Previous articleAtletico Madrid សម្រេចចិត្តទិញ Clement Lenglet ជាអចិន្ត្រៃយ៍ ក្រោយបញ្ចប់ការខ្ចីជើង
Next articleRuben Amorim បង្ហាញពីផលវិបាកក្នុងការដោះដូរខែមករា