លោក Jorge Mendes បញ្ជាក់អំពីអនាគតរបស់កីឡាករ Ansu Fati

បរទេស៖ ភ្នាក់ងាររបស់ Ansu Fati លោក Jorge Mendes បានបង្ហើបឱ្យដឹងថា ប្រសិនបើខ្សែបម្រើស្លាបរូបនេះមានគម្រោងចាកចេញពី Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាករខែមករា។

Ansu Fati Barcelona 2024

ថ្លែងទៅកាន់ MD លោក Mendes បាននិយាយថា៖ “Ansu Fati ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងមែនទេ? សំណួរសម្រាប់ Barça ប៉ុន្តែគាត់មានកម្រិតក្នុងការលេងឱ្យពួកគេ។ គាត់ត្រូវការភាពជឿជាក់ និងដើម្បីដោះស្រាយបញ្ហារាងកាយរបស់គាត់។ នៅពេលនេះគាត់នឹងស្នាក់នៅបន្ត ១០០% ហើយ Barca ក៏ត្រូវការគាត់។ គាត់​ជា​កីឡាករ​ដ៏​ពិសេស​ម្នាក់”៕

Previous articleWayne Rooney និងក្លឹប Plymouth Argyle សម្រេចចិត្តចែកផ្លូវគ្នា
Next articleអនាគតរបស់ ​Kyle Walker និង Jack Grealish អាចនឹងត្រូវបញ្ចប់នៅ Man City