PSG ហ៊ានផ្តល់អោយ Salah នៅប្រាក់ឈ្នួល ៥សែនអឺរ៉ូក្នុងមួយសប្តាហ៍ ជាមួយកុងត្រា ៣ឆ្នាំ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Romain Collet Gaudin បានឱ្យដឹងថាក្លឹប Paris Saint-Germain ចាប់អារម្មណ៍លើការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Liverpool កីឡាករ Mohamed Salah នៅរដូវក្តៅក្រោយដោយគ្មានតម្លៃខ្លួន។

ម្ចាស់ជើងឯកបារាំងត្រូវបានគេរាយការណ៍ថាមានឆន្ទៈផ្តល់ជូនកីឡាករអេហ្ស៊ីបនូវប្រាក់ឈ្នួលចំនួន ៥សែនអឺរ៉ូក្នុងមួយសប្តាហ៍ និងកិច្ចសន្យារយៈពេល ៣ឆ្នាំ ខណៈដែលហង្សក្រហមកំពុងផ្តល់ឱ្យគាត់នូវការបន្តរយៈពេល ២ឆ្នាំ និង ៤សែនអឺរ៉ូក្នុងមួយសប្តាហ៍៕

Previous articleArne Slot មិនចាប់អារម្មណ៍រឿង Federico Chiesa ចង់ចាកចេញ
Next articleAmorim ស្នើជម្រើសអ្នកចាំទីរបស់ Dortmund ទៅកាន់ក្រុមប្រឹក្សាភិបាល Man Utd