Dani Olmo បង្ហាញការខកចិត្ត ហើយក៏បានជួបនិយាយជាមួយលោក Hansi Flick ផងដែរ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាប្រភពនៅក្នុងបន្ទប់បិទជិតបានបង្ហាញថាកីឡាករ Dani Olmo បានមកដល់កន្លែងហ្វឹកហាត់ជាមួយនឹងការខកចិត្តបន្តិច ហើយព្រួយបារម្ភតិចតួចដោយសារតែស្ថានភាពការចុះឈ្មោះរបស់គាត់។

ប្រភពពីសារព័ត៌មាន AS បានបន្ថែមថា៖ “កីឡាករ Gavi, Raphinha, Pedri ទាំងអស់បានលួងគាត់ខណៈពេលដែល Olmo និយាយជាមួយ Flick ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Olmo ចង់ស្នាក់នៅជាមួយក្លឹប Barca បន្តទៀត”៕

Previous articleក្រុមហ៊ុន Adidas មានសិទ្ធិបញ្ចបើកុងត្រាជាមួយក្លឹប Man Utd ដោយគ្រាន់តែជូនដំណឹងមុនមួយរដូវកាល
Next articleLa Liga សម្រេចដកឈ្មោះ Dani Olmo ជាពីក្រុម Barcelona ហើយ!