Dortmund បង្ហើបតម្លៃលក់ Donyell Malen ទៅកាន់ក្លឹប Aston Villa

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Borussia Dortmund បានច្រានចោលនៅសំណើរដំបូងពីក្លឹប Aston Villa សម្រាប់ការផ្ទេរកីលាករ Donyell Malen ដែលមានតម្លៃ ១៦លានអឺរ៉ូ​ បូកនឹងតម្លៃបន្ថែម។

នៅពេលនេះក្លឹប Dortmund បានទទួលនៅសំណើរលើកទី២ ហើយវាមានតម្លៃប្រមាន ១៨លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម។ ខាង Dortmund ចង់បានច្រើនជាង ២០លានអឺរ៉ូ ប៉ុន្តែខាងក្លឹបបានត្រៀមរួចរាល់ក្នុងការលក់កីឡាករវ័យ ២៥ឆ្នាំ ដែលគាត់ចកចាកចេញពីក្លឹបនៅអាឡឺម៉ង់ដូចគ្នា៕

Previous articleកីឡាករ Ben Godfrey ក្លាយជាជម្រើសរបស់ Spurs មកពង្រឹងតំបន់ការពារ
Next articleDe Jong បង្ហើបតម្រុយចង់ចាកចេញពីក្លឹប Barcelona