De Jong បង្ហើបតម្រុយចង់ចាកចេញពីក្លឹប Barcelona

បរទេស៖ ខ្សែបម្រើ Frenkie de Jong របស់ Barcelona បានបើកចំហរអំពីអនាគតរបស់គាត់ជាមួយក្រុមកាតាឡាន ខណៈដែលកិច្ចសន្យារបស់គាត់ចាប់ផ្តើមធ្លាក់ចុះ។

ថ្លែងទៅកាន់ Voetbal International កីឡាករ De Jong បាននិយាយថា៖ “មនុស្សគិតថាខ្ញុំចង់នៅ Barcelona ជារៀងរហូត ព្រោះជីវិតនៅខាងក្រៅបាល់ទាត់គឺល្អណាស់នៅទីនេះ ហើយនោះជាការល្អ ប៉ុន្តែអ្វីដែលកើតឡើងនៅលើទីលានគឺតែងតែសំខាន់ជាង។ ប្រសិនជាខ្ញុំមានអារម្មណ៍ថាមិនអាចចូលរួមបានច្រើននោះ ឫក៏ប្រសិនបើក្រុមមិនមានការប្រកួតប្រជែង ខ្ញុំនឹងចាកចេញ”៕

Previous articleDortmund បង្ហើបតម្លៃលក់ Donyell Malen ទៅកាន់ក្លឹប Aston Villa
Next articleលោក Paul Merson ជម្រុញអោយលោក Arteta ចាយលុយទិញកីឡាកររូបនេះ