Man Utd គ្រោងយក Rashford ទៅប្តូរយកខ្សែប្រយុទ្ធរបស់ Napoli

បរទេស៖ ក្លឹប Manchester United ត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់កីឡាករ Marcus Rashford ក្នុងការចុះហត្ថលេខាលើកីឡាករ Victor Osimhen របស់ក្លឹប Napoli ដែលកំពុងលេងខ្ចីជើងនៅក្លឹប Galatasaray ។

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប United បាននឹងកំពុងពិចារណាទៅលើសំណើរដោះដូរកីឡាករជាមួយក្លឹប Napoli និងចុះហត្ថលេខាយក Osimhen។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ាចង់ចាកចេញពី Gli Azzurri ហើយបច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លឹប Galatasaray ។ កីឡាករ Osimhen មានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៦២លានផោន ប៉ុន្តែ Man Utd អាចកាត់បន្ថយទឹកប្រាក់នេះដោយការយក Rashford ដាក់ចូលទៅក្នុងកិច្ចព្រមព្រៀងមួយនេះ៕

Previous articleព័ត៌មានចចាមអារ៉ាម CR7 ផ្ទេរទៅ PSG ត្រូវបានទំលាយការពិត!!
Next articleChelsea កោះហៅខ្សែការពារវ័យក្មេង ដែលកំពុងលេងខ្ចីជើងនៅ Boca Juniors ត្រលប់មកវិញ