កីឡាកររូបនេះ យល់ព្រមបន្តកុងត្រាថ្មីជាមួយនឹង RB Leipzig

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Dani Olmo បានចុះហត្ថលេខាលើកុងត្រាថ្មីជាមួយនឹងក្លឹប RB Leipzig ហើយនឹងមានការប្រកាសក្នុងពេលឆាប់ៗខាងមុខ។ សម្រាប់កុងត្រាថ្មីនេះមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៧។

គួរបញ្ជាក់ថាតម្លៃផ្តាច់កុងត្រារបស់ Dani Olmo នៅក្នុងកុងត្រាថ្មីមានតម្លៃប្រមាណ ៦០លានអឺរ៉ូ ដោយវាស្មើរទៅនឹងតម្លៃផ្តាច់កុងត្រារបស់ Christopher Nkunku៕

Previous articlePSG កំពុងជម្រុញអោយមានការផ្ទេរយកកីឡាករ Real Madrid ម្នាក់នេះ
Next articleMac Allister អាចនឹងផ្ទេរទៅកាន់ក្លឹបថ្មីនាសប្តាហ៍ក្រោយហើយ