Inter Miami អាចអនុញ្ញាតអោយ Messi ខ្ចីជើងទៅកាន់ក្លឹបចាស់

បរទេស៖ កីឡាករ Lionel Messi កំពុងឈានចូលឆ្នាំចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅរដ្ឋផ្លរីដា។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌទាំងនោះរួមបញ្ចូលជម្រើសសម្រាប់ការបន្តរយៈពេល ១២ខែរហូតដល់ឆ្នាំ២០២៦។ ក្លឹប Inter Miami ត្រូវបានគេរំពឹងថានឹងរក្សាម្ចាស់ពាន Ballon d’Or ប្រាំបីសម័យកាលនៅកីឡដ្ឋាន Chase ។

ការយល់ព្រមបន្តនៅ Miami នឹងនាំ Messi ឆ្លងកាត់ការបញ្ចប់ ២រដូវកាលនៅក្នុង MLS ។ ហើយអាចឃើញគាត់នឹងធ្វើការខ្ចីជើងទៅតំបន់អឺរ៉ុបក្នុងអំឡុងពេលបិទរដូវកាល។ នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថាកត្តានេះអាចជំហ៊ានមួយសម្រាប់គាត់ទៅលេងនៅទឹកដីអេស្ប៉ាញ៕

Previous articleLiverpool ចាប់អារម្មណកីឡាករវ័យក្មេងរបស់ក្លឹប Nurnberg
Next articlePep Guardiola បង្ខំអោយក្លឹប City បញ្ចប់ការផ្ទេរខ្សែការពាររបស់ Palmeiras អោយបានឆាប់ៗ