ខ្សែការពារ Vitor Reis ធ្វើដំណើរទៅពិនិត្យសុខភាពនៅក្លឹប Man City

បរទេស៖ ក្រុម Manchester City គ្រោងនឹងបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Vitor Reis ពី Palmeiras ខណៈដែលខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីលរូបនេះធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសដើម្បីធ្វើការពិនិត្យសុខភាព។

ពេលនេះកីឡាករ Reis គ្រោងនឹងចុះហត្ថលេខាជាមួយក្លឹប Manchester City ពីក្លឹប Palmeiras ក្នុងតម្លៃផ្ទេរ ៣៥លានអឺរ៉ូ ហើយខ្សែការពារប្រេស៊ីលត្រូវបានថតដោយកាសែតប្រេស៊ីល Nosso Palestra នៅលើយន្តហោះដែលកំពុងធ្វើដំណើរទៅ Manchester ដើម្បីចុះហត្ថលេខា និងក្លាយជាកីឡាកររបស់ក្លឹប Man City៕

Previous articleArsenal ត្រៀមផ្តល់កុងត្រាថ្មីអោយយុវជន Myles Lewis-Skelly
Next articleក្លឹប Inter Miami បានសួរទាក់ទងនឹងការផ្ទេរយកកីឡាករ Mohamed Salah