បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports Germany បានអោយដឹងថាក្លឹប Dortmund កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីចុះហត្ថលេខាលើ Rashford ជាមួយនឹងការដឹកនាំរបស់ក្លឹបអាល្លឺម៉ង់ រួមទាំង Sebastian Kehl និង Nuri Sahin ដែលកំពុងតាមប្រមាញ់ខ្សែប្រយុទ្ធរបស់ក្លឹប Manchester United យ៉ាងសកម្ម។
ការពិភាក្សាថ្មីៗបានកើតឡើងរវាងភាគីទាំងពីរ ហើយឥឡូវនេះ Dortmund កំពុងស្វែងរកការធានាអោយបានលើការចុះហត្ថលេខាខ្ចីជើង Rashford។ ការសម្រេចចិត្តបង្កើនល្បឿនការចាប់អារម្មណ៍របស់ពួកគេត្រូវបានរាយការណ៍ថាបានធ្វើឡើងបន្ទាប់ពីបរាជ័យក្នុងលទ្ធផល ៣-២ ដ៏ខកចិត្តក្រោមស្នាដៃក្រុម Bayer Leverkusen កាលពីថ្ងៃសុក្រក្នុងក្របខ័ណ្ឌ Bundesliga ៕