បរទេស៖ ក្លឹប Manchester United ត្រូវបានរាយការណ៍ថា “សង្ឃឹម” ក្នុងការប្រកួតប្រជែងជាមួយក្លឹប Arsenal នៅ Premier League ក្នុងការផ្ទេរកីឡាករ Viktor Gyokeres របស់ Sporting នៅក្នុងទីផ្សារដោះដូររដូវក្តៅ។
នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាក្លឹប United មានទំនុកចិត្តថា ពួកគេអាចទប់ទល់នឹងការចាប់អារម្មណ៍របស់ក្លឹប Arsenal ចំពោះកីឡាករ Gyokeres ។ នោះដោយសារតែពួកគេមានទំនាក់ទំនងការងារល្អជាមួយ Sporting ហើយកីឡាករវ័យ ២៦ឆ្នាំចង់ធ្វើការជាមួយលោក Amorim ម្តងទៀត៕