បរទេស៖ ក្លឹប Everton គ្រោងនឹងបញ្ជូនកីឡាករ Armando Broja ដែលខ្លួនខ្ចីជើងត្រឡប់ទៅកាន់ក្លឹប Chelsea វិញ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានរងរបួសដែលនឹងធ្វើឱ្យគាត់អវត្តមានរយៈពេល ១០-១២សប្តាហ៍។
នេះបើយោងតាមការចេញផ្សាយេបស់ The Guardian បានអោយដឹងថាក្លឹប Everton គ្រោងនឹងពិភាក្សាអំពីការបញ្ចប់ការខ្ចីជើងរបស់កីឡាករ Broja នៅខែមករានេះ ខណៈពួកគេចង់រក្សាកន្លែងទំនេរនៅក្នុងបញ្ជីរបស់ក្លឹប Everton ដោយពួកគេបានប្រើប្រាស់នៅកន្លែងទាំង៤ ក្នុងការចុះហត្ថលេខាខ្ចីជើងរួចអស់ហើយ។ ទោះជាយ៉ាងណាក៏ដោយក្លឹប Chelsea មិនមានបំណង់ក្នុងការអនុញ្ញាតដូចគ្នាទេ លុះត្រាតែក្លឹប Everton បង់ថ្លៃដែលនៅសល់នៃការខ្ចីជើងមុនពេលបញ្ចប់កិច្ចព្រមព្រៀង៕