Man Utd នឹងយក Maguire ទៅប្តូរជាមួយកីឡាករ Chelsea រូបនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថាក្លឹប Manchester United អាចនឹងបន្ថែមខ្សែការពារ Harry Maguire ទៅកាន់ក្លឹប Chelsea ក្នុងសំណើរផ្ទេរយក Mason Mount មកកាន់ Manchester United។ ក្នុងនោះក្លឹបបិសាចក្រហមក៏កំពុងសម្លឹងក្នុងការចុះហត្ថលេខាយកខ្សែបម្រើសញ្ជាតិអង់គ្លេស ហើយក៏បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនផងដែរ។

ក្លឹបនៅអង់គ្លេសមួយនេះនឹងមិនទុកអោយការចុះហត្ថលេខាតក Mount មានឧបសគ្គនោះទេ ដោយពួកគេនឹងផ្តល់អោយនៅ Maguire ទៅកាន់ក្លឹបតោខៀវវិញ ខណៈពេលដែលខ្សែការពាររូបនេះនៅដល់កិច្ចសន្យាតែ១ឆ្នាំប៉ុណ្ណោះជាមួយនឹងក្លឹប United។ អតីតខ្សែការពារ Leicester City រូបនេះបានបាត់បង់ទំនុកចិត្តក្រោមការដឹកនាំរបស់លោក Erik ten Hag ស្របពេលដែលក្លឹបបានយក Varane និង Martinez មកផងនោះ។ Maguire អាចនឹងយល់ព្រមផ្ទេរទៅកាន់ Chelsea ដើម្បីធ្វើការកែប្រែនៅអាជិពរបស់គាត់៕

Previous articleក្លឹបធំនៅអង់គ្លេស ចាប់អារម្មណ៍ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក
Next articleMcTominay នឹងក្លាយជាកីឡាករ ដែល Man Utd យកទៅប្តូរនឹងកីឡាករ West Ham ម្នាក់នេះ