ភ្នាក់ងាររបស់កីឡាករ ​Gio Reyna បានជួបពិភាក្សាជាមួយខាងក្លឹបនៅ Serie A

បរទេស៖ កីឡាករ ​Gio Reyna ត្រូវ​បាន​​រាយការណ៍​ថា​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្រុម AC Milan ក្នុង​ក្របខ័ណ្ឌ Serie A ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ខែមករា​នេះ ខណៈ​ដែល​ការ​ផ្លាស់​ប្តូរ​ដ៏​មាន​សក្តានុពល​ចេញ​ពីក្លឹប Borussia Dortmund បាន​លេច​ឡើង​ទៅ​កាន់​ក្លឹប​យក្ស Serie A។

នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប AC Milan ចាប់អារម្មណ៍លើគាត់ ហើយកាលពីថ្ងៃពុធបុគ្គលិករបស់ក្លឹប AC Milan និងភ្នាក់ងាររបស់កីឡាករ Reyna បានធ្វើការជួបប្រជុំគ្នានៅទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់។ ទោះ​ជា​យ៉ាង​ណា​មិន​ទាន់​មាន​ការ​ពិភាក្សា​អំពី​ការ​ផ្ទេរ​ផ្លូវ​ការ​នៅ​ឡើយ​ទេ៕

Previous articleភ្នាក់ងាររបស់កីឡាករ Benjamin Sesko ឆ្លើយតបចំពោះព័ត៌មានផ្ទេរទៅកាន់ Arsenal
Next articleព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ (Angkor Ultra Trail) លើកទី៨ ឆ្នាំ២០២៥ នៅតំបន់ឧទ្យានអង្គរ