បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាច្បាប់របស់ Serie A ដែលអនុញ្ញាតឱ្យក្លឹបចុះឈ្មោះកីឡាករអង់គ្លេសតែម្នាក់ប៉ុណ្ណោះក្នុងមួយរដូវកាល បានបង្ខំឱ្យក្លឹបយក្ស Milan ជ្រើសរើសរវាងតារាអង់គ្លេសដែលមានកេរ្តិ៍ឈ្មោះខ្ពស់ទាំងពីរ (Kyle Walker និង Marcus Rashford)។
ខណៈពេលដែល Milan បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើកីឡាករទាំងពីរ របាយការណ៍ថ្មីៗបានបង្ហាញថា Walker ឥឡូវនេះគឺជាគោលដៅចម្បងសម្រាប់ក្រុមអ៊ីតាលី៕