Salah និង Rodrygo ក្លាយជាជម្រើសជំនួសកន្លែង Neymar នៅក្លឹប Al-Hilal

បរទេស៖ តារាឆ្នើមរបស់ក្លឹប Liverpool កីឡាករ Mohamed Salah និងខ្សែប្រយុទ្ធ Rodrygo របស់ក្លឹប Real Madrid ត្រូវបានចាត់ទុកថាជាកីឡាករដែលអាចចុះហត្ថលេខាដោយក្លឹប Al-Hilal ខណៈពួកគេសម្លឹងរកមើលជម្រើសមកជំនួសកន្លែងរបស់ Neymar នៅរដូវក្តៅក្រោយ។

GFX Mohamed Salah Neymar Rodrygo

នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាជាមួយនឹងព័ត៌មានជុំវិញការផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីតអស់រយៈពេលជាយូរ វីរៈបុរសរបស់ក្លឹបហង្សក្រហម គឺស្ថិតនៅក្នុងរ៉ាដារបស់ក្លឹបនៅទីក្រុង Riyadh។ ពួកគេក៏កំពុងពិចារណាដាក់សំណើសម្រាប់មិត្តរួមជាតិរបស់ Neymar កីឡាករ Rodrygo ដែលបានស៊ុតបញ្ចូលទីបាន ៥គ្រាប់ក្នុង ១៦ ប្រកួតនៅ La Liga ជាមួយនឹងពាក់កណ្តាលរដូវកាលដំបូងរបស់គាត់ដែលមិនបានលេងជាក់លាក់ក្រោមការដឹកនាំរបស់លោក Carlo Ancelotti៕

Previous articlePep Guardiola សម្លឹងរកមើលការខ្ចីជើងខ្សែបម្រើរបស់ក្លឹប Juventus ម្នាក់
Next articleAC Milan អាចនឹងបញ្ចប់ការខ្ចីជើង Kyle Walker ក្នុងពេលឆាប់ៗ