ក្លឹបយក្សនៅអ៊ីតាលីនៅតែមានសង្ឃឹមក្នុងការផ្ទេរយកកីឡាករ Lloyd Kelly

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus បានស្នើសុំផ្ទេរកីឡាករ Lloyd Kelly ក្នុងនាមជាខ្សែការពារកណ្តាល ប៉ុន្តែការនិយាយស្នើរផ្ទេរនេះត្រូវបានបដិសេធដោយក្លឹប Newcastle សម្រាប់ការខ្ចីជើងជាមួយនឹងជម្រើសទិញ។

ក្លឹប Juventus នៅតែចាប់អារម្មណ៍បន្ទាប់ពីក្លឹប Newcastle បានបដិសេធសំណើមានតម្លៃ ១៣លានអឺរ៉ូពីក្លឹប Fenerbahce នៅសប្តាហ៍នេះ ហើយក្លឹប Juventus សង្ឃឹមថានឹងអាចទទួលបានការយល់ព្រមសម្រាប់សំណើរតម្លៃ ១៥លានអឺរ៉ូ៕

Previous articleChelsea និង Man Utd ចេញមកប្រជែងគ្នាយកកីឡាកររបស់ក្លឹប Dortmund
Next articleCesc Fabregas បង្ហើបលក្ខខណ្ឌពិសេសមួយដែលអនុញ្ញាតអោយ Real Madrid អាចទិញយក Nico Paz បាន